គណៈប្រតិភូហាម៉ាសមកដល់ទីក្រុងគែរ ដើម្បីស្តារឡើងវិញការចរចា
បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយនៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី ១៤ មីនា ចលនាហាម៉ាសបានប្រកាសបញ្ជូនគណៈប្រតិភូចរចាឲ្យវិលត្រឡប់ទៅទីក្រុងគែរ ដើម្បីពិភាក្សាជាមួយមន្ត្រីអេហ្ស៊ីបអំពីខ្លឹមសារទាក់ទងនឹងកិច្ចព្រមព្រៀងឈប់បាញ់។