នេះជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសំខាន់មួយដែលគូសសម្គាល់ការវិលត្រឡប់មកវិញនូវកិច្ចពិភាក្សាពេញលេញមួយ ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump ចូលកាន់តំណែងអាណត្តិទីពីររបស់ខ្លួន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G៧ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ (រូបថត៖ vnanet.vn)

ក្នុងថ្ងៃទី ១៤ មីនា (ម៉ោងក្នុងស្រុក) ក្រុមរដ្ឋមន្ត្រីការបរទេសនឹងពិភាក្សាអំពីអនាគតរបស់អ៊ុយក្រែននិងអឺរ៉ុប ឥណ្ឌូប៉ាស៊ីហ្វិក សន្តិសុខដែនសមុទ្រ និងតួនាទីរបស់ G៧ នៅមជ្ឈិមបូព៌ា ក៏ដូចជាកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនៅអាហ្វ្រិក។ ភាគីទាំងពីរក៏មានបំណងចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសង្កត់ធ្ងន់លើការគាំទ្ររបស់ G៧ សម្រាប់កិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក សំដៅបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងការប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយសេរី បើកចំហ និងមានសុវត្ថិភាព៕

តាម vovworld.vn