នាយកទីភ្នាក់ងារសម្ងាត់អាមេរិកបានលាលែងពីតំណែង
នាយកទីភ្នាក់ងារសម្ងាត់អាមេរិក លោកស្រី Kimberly Cheatle បានលាលែងពីតំណែងកាលពីថ្ងៃទី ២៣ ខែកក្កដា មួយថ្ងៃបន្ទាប់ពីលោកស្រីបានសារភាពថា ទីភ្នាក់ងារនេះបានបរាជ័យក្នុងការទប់ស្កាត់ការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតី លោក Donald Trump ។