អូឡាំពិកឆ្នាំ ២០២៤ បានលក់សំបុត្រជាង ៨.៨ លានសន្លឹក
កាលពីថ្ងៃទី ២០ ខែកក្កដា មិនគ្រប់មួយសប្តាហ៍ មុននឹងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅប្រទេសបារាំង គណកម្មការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅលើភពផែនដីបានប្រកាសថា ចំនួនសំបុត្រដែលបានលក់គឺខ្ពស់បំបែកកំណត់ត្រា ដោយឈានដល់ជាង ៨.៨ លានសំបុត្រ ហើយបានឲ្យដឹងថា អត្តពលិក ២,០០០ នាក់មានវត្តមាននៅភូមិអូឡាំពិកហើយ។