leftcenterrightdel
រូបភាពផ្សាយដោយស្ថានីយ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRINN នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤៖ ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi នៅលើឧទ្ធម្ភាគចក្រដែលត្រូវធ្លាក់ក្នុងខេត្ត East Azerbaijan ភាគពាយព្យនៃប្រទេសអ៊ីរ៉ង់ (រូបថត៖ AFP/TTXVN)

សាកសពរបស់លោក Ebrahim Raisi នឹងត្រូវបញ្ចុះនៅទីសក្ការៈបូជា Imam Reza Muslim ក្នុងទីក្រុង Mashhad ដែលជាស្រុកកំណើតរបស់លោក។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ali Khamenei បានធ្វើពិធីបួងសួង លោក Ebrahim Raisi ក្នុងទីក្រុង Tehran កាលពីល្ងាចថ្ងៃទី ២១ ឧសភា មុនពេលធ្វើពិធីដែលពាក់ព័ន្ធផ្សេងទៀត។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានទទួលមរណភាពកាលពីថ្ងៃទី ១៩ ឧសភា ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ali Khamenei បានប្រកាសកាន់ទុក្ខជាតិរយៈពេលប្រាំថ្ងៃ ដើម្បីរំលឹកដល់ប្រធានាធិបតី Ebrahim Raisi៕

តាម vovworld.vn