leftcenterrightdel
កុមារជនភៀសខ្លួននៅ Al-Eligat ប្រទេសស៊ូដង់។ រូបថត៖ AFP/ TTXVN

សេចក្តីប្រកាសរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា ស្ថានភាពអាសន្ននៅក្នុងប្រទេសស៊ូដង់អាចនឹងរីករាលដាលដល់ប្រទេសជិតខាង ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត។ នៅក្នុងសេចក្តីប្រកាសមួយទៅកាន់សារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) លោក Christian Lindmeier បានសង្កត់ធ្ងន់ថា ប្រសិនបើការប្រយុទ្ធគ្នាមិនបញ្ឈប់ទេ ហើយការទទួលបានជំនួយមនុស្សធម៌បន្តរងការរារាំងនោះ វិបត្តិនៅស៊ូដង់នឹងកាន់តែអាក្រក់ទៅៗ ហើយអាចប៉ះពាល់ដល់តំបន់ទាំងមូល។ ជម្លោះនឹងនាំឱ្យមានរលកនៃការធ្វើចំណាកស្រុក ការរីករាលដាលនៃជំងឺ និងអសន្តិសុខស្បៀងអាហារ។

លិទ្ធផលស្ថិតិបានបង្ហាញថា ជម្លោះរវាងកងទ័ពស៊ូដង់  និងកងកម្លាំង RSF បានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងបង្ខំឲ្យមនុស្សជាង ៨,៥ លាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង ដែលក្នុងនោះមនុស្សជិត ១,៨ លាននាក់ត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ WHO ព្រមានថា ប្រព័ន្ធសុខាភិបាលនៅស៊ូដង់កំពុងដួលរលំ ដោយសារកង្វះបុគ្គលិកពេទ្យ ក៏ដូចជាថ្នាំពេទ្យ វ៉ាក់សាំង ឧបករណ៍ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ៕

តាម vovworld.vn