leftcenterrightdel
 

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា ក្រុម Hezbollah បានបាញ់មីស៊ីលប្រហែល ៤០ គ្រាប់ពីទឹកដីលីបង់ឆ្ពោះទៅកាន់តំបន់ Galilee ខាងលើ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។ IDF បានបញ្ជាក់ថា មីស៊ីលមួយចំនួនត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល ហើយមីសីលនៅសល់ភាគច្រើនបានធ្លាក់ចូលតំបន់ចំហរ ហើយមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។ កងទ័ពអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមជើងអាកាស និងកាំភ្លើងធំជាបន្តបន្ទាប់ទៅលើទីតាំងវាយប្រហារ រួមជាមួយនឹងគោលដៅរបស់ក្រុម Hezbollah ជាច្រើនផ្សេងទៀតនៅក្នុងប្រទេសលីបង់។

ក្រុម Hezbollah បានអះអាងទទួលខុសត្រូវចំពោះការវាយឆ្មក់ ទៅលើទីតាំងកាំភ្លើងធំរបស់កងទ័ពអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ ក្រុម Hezbollah មិនបានប្រកាសចំនួនមីស៊ីលដែលបានបាញ់សំដៅទៅលើអ៊ីស្រាអែល ហើយតើការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែមេសា ដែរឬទេ។ មុននោះ ក្រុម Hezbollah បានប្រកាសនឹងប្រកៀកស្មាជាមួយអ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែល៕

តាម vovworld.vn