នៅក្នុងជំនួបនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា ចិន និងរុស្ស៊ីបានដើរលើមាគ៌ាថ្មីនៃការរួមរស់ប្រកបដោយសុខដុមរមនា និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងចិន-រុស្ស៊ី ហើយមានឆន្ទៈក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ី ក៏ដូចជាពង្រឹងការសម្របសម្រួលយុទ្ធសាស្ត្រពហុភាគីនៅក្នុងក្រុមខឿនសេដ្ឋកិច្ចទើបលេចចេញ(BRICS) និងអង្គការសហប្រតិបត្តិការសៀងហៃ។ លោក Xi Jinping ក៏បានបញ្ជាក់ផងដែរថា ប្រទេសទាំងពីរនឹងបង្ហាញទំនួលខុសត្រូវបន្ថែមទៀត បង្រួបបង្រួមប្រទេសកំពុងអភិវឌ្ឍន៍ និងទើបលេចចេញនៅអឌ្ឍគោលខាងត្បូង និងជំរុញកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅថ្ងៃទី៩ ខែមេសា។ ប្រភព៖ Reuters

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស Lavrov បានប្រកាសថា រុស្ស៊ី និងចិនបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្ត "ការងារយុទ្ធសាស្ត្រថ្មី" ដូចដែលបានស្នើឡើងដោយមេដឹកនាំនៃប្រទេសទាំងពីរ។ រដ្ឋាភិបាលរុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង និងរួមចំណែកដល់ការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិប្រកប ដោយសមភាពជាង៕

តាម vovworld.vn