leftcenterrightdel
ប្រធានាធិបតីបារាំង លោក Emmanuel Macron។ រូបថត៖ Le Figaro

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសង្កត់ធ្ងន់ថា លោកខាងលិចនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីរារាំងរុស្ស៊ីពីជ័យជំនះ ហើយបានចាត់ទុកថានេះជាកត្តាសំខាន់ដើម្បីធានាសន្តិសុខ និងស្ថិរភាពសម្រាប់អឺរ៉ុប។ ប្រធានាធិបតីបារាំង ក៏បានលើកឡើងជាលើកដំបូងអំពីលទ្ធភាពដែលលោកខាងលិចបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន។

គួរកត់សម្គាល់ថា មុនពេលសន្និសីទ អធិការបតីអាល្លឺម៉ង់ លោក Olaf Sholz បានបន្តបដិសេធមិនដើរតាមគន្លងរបស់អង់គ្លេស និងបារាំងក្នុងការផ្តល់មីស៊ីល Taurus រយៈចម្ងាយឆ្ងាយ ដោយសារតែមានការព្រួយបារម្ភថា អាវុធទាំងនេះនឹងត្រូវបានប្រើប្រាស់សំដៅទៅលើគោលដៅមានទីតាំងជ្រៅក្នុងទឹកដីរុស្ស៊ី និងបណ្តាលឲ្យជម្លោះឡើងជណ្តើរ៕

តាម vovworld.vn