អាមេរិកស្វែងរកវិធានការការទូតដើម្បីបន្ធូរបន្ថយភាពតានតឹងនៅព្រំដែនលីបង់ - អ៊ីស្រាអែល
បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Amos Hochstein នាថ្ងៃទី ១១ ខែមករា បានបង្ហាញក្តីសង្ឃឹមក្នុងការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល តាមរយៈមធ្យោបាយការទូត ក្នុងបរិបទនៃជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែល ដែលបានអូសបន្លាយរយៈពេល ៣ ខែ។ លោក Hochstein បានថ្លែងសារនេះក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់លីបង់ក្នុងថ្ងៃជាមួយគ្នា។