ជប៉ុន៖ មិនរកឃើញសារធាតុ Tritium ក្នុងត្រី បន្ទាប់ពីបង្ហូរទឹកសំណល់រយៈពេល ១ ខែ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima
នាថ្ងៃទី ២៥ ខែកញ្ញា រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា មិនរកឃើញសារធាតុ tritium ក្នុងសំណាកត្រីដែលនេសាទ ចាប់ពីថ្ងៃទី ៨ សីហា ដល់ថ្ងៃទី ២៤ កញ្ញានៅតាមដែនសមុទ្រ ក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលជាកន្លែងបង្ហូរទឹកសំណល់ឆ្លងកាត់ការចម្រោះសារធាតុវិទ្យុសកម្មកាលពី ១ ខែមុន។
ទីភ្នាក់ងារជលផលជប៉ុនបានធ្វើបច្ចុប្បន្នភាពព័ត៌មានជារៀងរាល់ថ្ងៃចាប់តាំងពីពេលចាប់ផ្តើមប្រតិបត្តិការបង្ហូរទឹកសំណល់ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាមអវិជ្ជមានទាំងក្នុងក្រៅប្រទេស អំពីផលប៉ះពាល់នៃសកម្មភាពនេះទៅលើបរិស្ថាន។
    |
 |
កប៉ាល់ប្រមូលសំណាកទឹកសមុទ្រនៅជិតរោងចក្រ Fukushima (រូបថត៖ Kyodo/TTXVN) |
រហូតមកដល់ពេលនេះ មិនទាន់រកឃើញសារធាតុ Tritium ក្នុងសំណាកត្រីទាំង ៦៤ ដែលត្រូវបាននេសាទចាប់ពីថ្ងៃទី ៨ ខែសីហា។ ជប៉ុនគ្រោងនឹងធ្វើតេស្តសំណាកត្រីប្រហែល ១៨០ ចាប់ពីពេលនេះរហូតដល់ចុងខែមីនាឆ្នាំក្រោយ។
នាមីនា ឆ្នាំ២០១១ ជប៉ុនបានរងការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលប៉ះពាល់ដល់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima។ សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីតូក្យូ (TEPCO) ដែលជាអ្នកប្រតិបត្តិកររោងចក្រនេះ ត្រូវធ្វើចំណាត់ការលើការបំពុលដោយសារធាតុវិទ្យុសកម្មនៃទឹកសំណល់ជាង ១ លានតោនក្នុងអំឡុងពេលដំណើរការធ្វើត្រជាក់របស់ម៉ាស៊ីនរ៉េអាក់ទ័រផងដែរ៕
តាម vovworld.vn