leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dennis Francis ប្រធានស្ថានបេសសកម្មអចិន្ត្រៃយ៍ Trinidad និង Tobago (រូបថត៖ VNA)

ក្នុងសុន្ទរកថា លោកឯកអគ្គរដ្ឋទូត Dennis Francis បានឲ្យដឹងថានឹងផ្ដោតសំខាន់លើកកម្ពស់តួនាទីដ៏សំខាន់នៃការអប់រំ ការវិនិយោគលើមនុស្សចំពោះការពង្រឹងសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការលើកកម្ពស់រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ លោកក៏បានសន្យាថានឹងជំរុញកិច្ចសន្ទនារវាងប្រទេសពហុភាគីនិយម ពង្រឹងសាមគ្គីភាពអន្តរជាតិនិងជំនះ លើបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្នក្នុងអាណត្តិរបស់ខ្លួន។

ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ តំណាងក្រុមតំបន់ និងប្រទេសនានាបានថ្លែងសុន្ទរកថាអបអរសាទរចំពោះប្រធានថ្មីនៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី៧៨។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានផ្ញើសារអបអរសាទរជូនចំពោះប្រធានថ្មីនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ និងប្រជាជន Trinidad and Tobago ផងដែរ៕

តាម vovworld.vn