leftcenterrightdel
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក និងលោក Liu He ឧបនាយករដ្ឋមន្ត្រីចិន (រូបថត៖ Reuters)

ប្រភពពីក្រសួងរតនាគារអាមេរិកបាននិយាយកាលពីថ្ងៃទី ១៦ មករា ថា ជំនួបទល់មុខគ្នាលើកដំបូងរវាងលោកស្រី Yellen និងលោក Liu He លើកនេះគឺជាផ្នែកមួយក្នុងការសន្យារវាងប្រទេសទាំងពីរដើម្បីខិតខំកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីបន្ទាប់ពីជំនួបពិភាក្សាការងាររវាងលោកប្រធានាធិបតី Joe Biden និងលោកប្រធានរដ្ឋ Xi Jinping នៅខាងក្រៅកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចរីកចម្រើននិងទើបលេចចេញឈានមុខគេ (G20) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាឆ្នាំមុន។

លោកឧបនាយករដ្ឋមន្ត្រី Liu He កំពុងស្នាក់នៅប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៣ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos៕

តាម vovworld.vn