ក្នុងសេចក្តីប្រកាសអំពីដំណើរទស្សនកិច្ចនេះ ខុទ្ធកាល័យប្រធានាធិបតីបារាំងបានវាយតម្លៃថា រូម៉ានីរួមជាមួយប៉ូឡូញ និងបណ្ដាប្រទេសបាល់ទិក ជាប្រទេស "ខ្សែជួរមុខ" ហើយរងផលប៉ះពាល់ដោយផ្ទាល់ដោយសារជម្លោះអ៊ុយក្រែន។

leftcenterrightdel
ប្រធានាធិបតីបារាំងលោក Macron និងទាហានបារាំងដែលឈរជើងក្នុងប្រទេសរ៉ូម៉ានី (រូបថត៖ Le Monde)

ស្ថាប័ននេះក៏បានឲ្យដឹងថា ប្រធានាធិបតីលោក Emmanuel Macron មិនទាន់មានគម្រោងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនឡើយ ប៉ុន្តែលោកតែងតែគាំទ្រ ហើយនឹងខិតខំប្រឹងប្រែងបញ្ឈប់ជម្លោះនេះយ៉ាងឆាប់ៗ។ នាបច្ចុប្បន្ននេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់លោក Olaf Sholz និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Draghi គឺជាថ្នាក់ដឹកនាំដ៏សំខាន់របស់អឺរ៉ុប ដែលនៅមិនទាន់បំពេញទស្សនកិច្ចនៅអ៊ុយក្រែននៅឡើយ។ សម្ពាធចំពោះលោក Macron កាន់តែកើនឡើង នៅពេលដែលបារាំងបានត្រៀមបញ្ចប់តំណែងជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU) នៅចុងខែមិថុនា ឆ្នាំ ២០២២។

តាមផែនការ គណៈកម្មការអឺរ៉ុប (EC) នៅចុងសប្តាហ៍នេះ នឹងបើកកិច្ចប្រជុំផ្តល់យោបល់លើសមាជិក EU របស់អ៊ុយក្រែន ម៉ុលដាវី និងហ្សកហ្ស៊ី មុនពេលបញ្ហានេះត្រូវបានដាក់ជូនកិច្ចប្រជុំកំពូល EU នៅចុងខែមិថុនា ឆ្នាំ ២០២២៕

តាម vovworld.vn