ការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក ចាំបាច់ត្រូវមានការកែតម្រូវគ្រប់ជ្រុងជ្រោយ សំដៅធានាឲ្យពិភពលោកអាចទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចនិងសុខាភិបាលនៅពេលអនាគត ក៏ដូចជាបញ្ហាប្រឈមបណ្ដាលមកពីការប្រែប្រួលអាកាសធាតុផងដែរ។ នេះបើតាមការធ្វើអត្ថាធិប្បាយដែលត្រូវបានបណ្ដាទីប្រឹក្សានៃក្រុមប្រទេសមហាអំណាចឧស្សាហកម្ម (G7) នាំចេញនៅថ្ងៃទី១៣ ខែតុលា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ (រូបថត៖ AFP/vnanet.vn)

យោងតាមក្រុមទីប្រឹក្សានៃ G7 បញ្ហាមួយចំនួនរួមមាន ខ្សែសង្វាក់ផ្គត់ផ្គង់ ការចែកចាយវ៉ាក់សាំង ការធ្វើលទ្ធកម្មធាតុរ៉ែសំខាន់ៗ ការគំរាមកំហែងលើបណ្ដាញអ៊ីនធឺរណែត ពន្ធឌីជីថល ទ្រព្យសម្បត្តិជារូបយិវត្ថុអេឡិចត្រូនិក និងការប្រែប្រួលអាកាសធាតុ កំពុងជាការសាកល្បង ដែលទាមទារឲ្យពិភពលោកត្រូវមានការផ្លាស់ប្ដូរ វិធីគ្រប់គ្រងសេដ្ឋកិច្ច។ លោក Mark Sedwill អតីតទីប្រឹក្សាសន្តិសុខជាតិរបស់អង់គ្លេស ព្រមទាំងជាប្រធានក្រុមទីប្រឹក្សាអំពីការការស្ដារសេដ្ឋកិច្ចរបស់ G7 ចាត់ទុកថា ក្រុមប្រទេសនេះគួរតែសហប្រតិបត្តិការគ្នាឲ្យមានប្រសិទ្ធភាពជាងទៀត ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យដែលទើបតែបានកើតមានឡើង៕

តាម vovworld.vn