leftcenterrightdel
ថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំកំពូលក្រុម “ចតុភាគី” នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ២៤ ខែកញ្ញា (រូបថត៖ រ៉យទ័រ)

នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រុម “ចតុភាគី” បានសន្យាថា​នឹង​គាំទ្រនីតិរដ្ឋ សេរីភាពនាវាចរណ៍នៅសមុទ្រ និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី” និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់។ សេចក្តីថ្លែងការណ៍រួមនេះក៏បានអំពាវនាវឱ្យកូរ៉េខាងជើងចូលរួមក្នុងការសន្ទនា និងគោរពតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង​របស់ប្រទេសនេះ។ ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ថ្នាក់ដឹកនាំទាំងអស់បានស្វាគមន៍ផែនការរបស់ឥណ្ឌាក្នុងការបន្តការនាំចេញវ៉ាក់សាំងនៅខែតុលាខាងមុខនេះ៕

បកប្រែដោយ Duy Hoan