leftcenterrightdel
ទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក (រូបថត៖ wto.org)

នៅក្នុងកិច្ចប្រជុំតុមូល “១+៦” នាពេលថ្មីៗនេះរបស់ថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិចំនួន ៦ រួមមាន អង្គការពាណិជ្ជកម្មពិភពលោក (WTO) ធនាគារពិភពលោក (WB) មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) អង្គការពលកម្មអន្តរជាតិ (ILO) អង្គការសហប្រតិបត្ដិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (OECD) និងគណៈស្ថិរភាពហិរញ្ញវត្ថុ” លោក Wolff បានអំពាវនាវឱ្យសមាជិកអង្គការពាណិជ្ជកម្មពិភពលោកទាំងអស់ជាពិសេសសមាជិកសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប (EU) និងជប៉ុន ត្រូវចាប់ផ្តើមដំណើរការចូលរួមយ៉ាងម៉ឺងម៉ាត់ជាមួយការធ្វើកំណែទម្រង់ក្នុងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

យោងតាមអគ្គនាយករងអង្គការពាណិជ្ជកម្មពិភព លោកបានឲ្យដឹងថាការចរចារស្តីពីការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក គួរតែផ្តោតការយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចតទៅ៖ ការចរចាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដើម្បីឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងអន្តរជាតិយ៉ាងស៊ីជ្រៅនិងធំទូលាយមួយ និងកិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មាន ដែលគួរតែត្រូវបានធ្វើបច្ចុប្បន្នភាព ដោយរាប់ទាំងសម្ភារៈបរិក្ខាពេទ្យចាំបាច់ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសកលជាដើម៕

តាម vovworld.vn