leftcenterrightdel
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo (រូបថត៖ AP)

យោងតាមលោក Pompeo បានឲ្យដឹងថាអស់រយៈពេលជាច្រើនទសវត្ស      អាស៊ានបានកសាងតំបន់មួយប្រកបដោយស្ថេរភាព  វិបុលភាព និងសន្តិភាព។ អាស៊ាននិងយន្តការដែលដឹកនាំដោយអាស៊ាន បានចាត់ទុកជាមជ្ឈមណ្ឌលដ៏សំខាន់នៃចក្ខុវិស័យរបស់អាមេរិក ចំពោះតំបន់ ឥណ្ឌា - ប៉ាស៊ីហ្វិក ក៏ដូចជាក្នុងចក្ខុវិស័យរបស់សម្ព័ន្ធមិត្ត និងដៃគូនានារបស់អាមេរិក។

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងអាស៊ាន បានរួមចំណែកដល់ចក្ខុវិស័យរួមស្តីពីតំបន់ ឥណ្ឌា - ប៉ាស៊ីហ្វិក ដែលបើកចំហនិងសេរីភាព។ លោក Pompeo ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសសមាជិកអាស៊ាន បានសម្របសម្រួលគ្នាក្នុងការផ្តល់វិធានការជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយថវិកាខាងសុខាភិបាល និងមនុស្សធម៌បន្ទាន់ចំនួន ៨៥ លានដុល្លារអាមេរិក ដើម្បីជួយបណ្តាប្រទេសសមាជិកអាស៊ានទប់ស្កាត់ជំងឺ Covid-19 ហើយនឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយតម្លាភាពរវាងភាគីនានា ក្នុងកំឡុងពេលនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តន៍ជំងឺរាតត្បាតនេះផងដែរ៕

តាម vovworld