ប្រទេសជាច្រើនប្រឆាំងជំទាស់នឹងអ៊ីស្រាអែលចំពោះការអនុម័តលើតំបន់តាំងទីលំនៅថ្មីនៅតំបន់ West Bank
ប្រទេសជាច្រើនបានប្រឆាំងជំទាស់នឹងអ៊ីស្រាអែលចំពោះការអនុម័តលើតំបន់តាំងទីលំនៅថ្មីចំនួន ១៩ នៅក្នុងតំបន់ West Bank ដែលត្រូវបានគេទន្ទ្រានកាន់កាប់ ដោយចាត់ទុកថា ចលនានេះរំលោភបំពានលើច្បាប់អន្តរជាតិ ហើយមានហានិភ័យ បង្កឲ្យអស្ថិរភាពកាន់តែខ្លាំងឡើង។
រដ្ឋអំណាចប៉ាឡេស្ទីន (PA) នាថ្ងៃទី ២៤ ខែធ្នូ បានប្រឆាំងជំទាស់នឹងការសម្រេច ចិត្តរបស់អ៊ីស្រាអែល ដោយចោទប្រកាន់ថា កាយវិការនេះគឺសំដៅរឹតបន្តឹងការគ្រប់គ្រង លើទឹកដីរបស់ប្រជាជនប៉ាឡេស្ទីន ហើយចាត់ទុកផងដែរថា ផែនការនេះគឺជាការបន្ត នៃ "គោលនយោបាយរើសអើងជាតិសាសន៍ ការតាំងទីលំនៅ និងការរួមបញ្ចូលទឹកដី ដែលធ្វើឲ្យរិចរិលដល់សិទ្ធិដែលមិនអាចដកហូតបានរបស់ប្រជាជនប៉ាឡេស្ទីន"។
    |
 |
|
តំបន់តាំងទីលំនៅមួយរបស់អ៊ីស្រាអែលនៅតំបន់ West Bank (រូបថត៖ vnanet.vn) |
ស្រដៀងគ្នានេះដែរ ក្រុមប្រទេសចំនួន ១៤ បានចេញសេចក្តីថ្លែងការណ៍រួមនា ថ្ងៃដដែល ដោយអំពាវនាវឱ្យអ៊ីស្រាអែលបញ្ច្រាសការសម្រេចចិត្តខាងលើ ក៏ដូចជា បញ្ឈប់ការពង្រីកតំបន់តាំងទីលំនៅ។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា៖ "យើង សូមបញ្ជាក់ម្តងទៀតថា សកម្មភាពដោយឯកតោភាគីបែបនេះ ក្នុងក្របខ័ណ្ឌនៃការ ពង្រីកគោលនយោបាយតាំងទីលំនៅ នៅតំបន់ West Bank មិនត្រឹមតែរំលោភលើ ច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានហានិភ័យធ្វើឲ្យអស្ថិរភាពកាន់តែខ្លាំងឡើងទៀតផង"។
សេចក្តីថ្លែងការណ៍នេះមានការចូលរួមពីចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ បែលហ្ស៊ិក ដាណឺម៉ាក បារាំង អ៊ីតាលី អ៊ីស្លង់ អៀរឡង់ ជប៉ុន ម៉ាល់តា ហូឡង់ ន័រវេស និងអេស្ប៉ាញ៕
តាម vovworld.vn