leftcenterrightdel
រោងចក្រចម្រាញ់ប្រេងនៅលើកោះ ( រូបថតៈ AFP / TTXVN)

 

OPEC + (រួមមានប្រទេសមួយចំនួននៃអង្គការនាំចេញប្រេង OPEC​​ និងដៃគូមួយចំនួន) គ្រោងនឹងរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ ១០ ខែមិថុនា ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពទីផ្សារថាមពល និងលទ្ធផលដំបូងនៃកិច្ចព្រមព្រៀងកាត់បន្ថយផលិតកម្មប្រេងក្នុងខែមេសា។ អាស្រ័យហេតុនេះ គណៈកម្មាធិការឃ្លាំមើលថ្នាក់រដ្ឋមន្ដ្រី OPEC + គ្រោងនឹងបើកកិច្ចប្រជុំនាថ្ងៃទី ៨ ខែមិថុនា។

យោងតាមប្រភពព័ត៌មានផ្សេងទៀតបានបង្ហើបនូវសំណើរពន្លឿនពេលវេលារៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC + ដែលត្រូវបានរដ្ឋមន្រ្តីថាមពលអាល់ហ្សេរីនិងជាប្រធានកិច្ចប្រជុំ OPEC + លោក Mohamed Arkab នាំចេញ។ យោងតាម S&P Global Platts បានឲ្យដឹងថា៖ ការពន្លឿនពេលវេលារៀបចំកិច្ចប្រជុំគឺមានន័យថា បណ្ដាប្រទេសជាសមាជិកបាននាំចេញកម្មវិធីផ្គត់ផ្គង់ប្រេងសម្រាប់ខែកក្កដាដោយមិនមានទិន្នន័យធ្វើអាជីវកម្មកាលពីខែឧសភាពីប្រភពវិភាគឯករាជ្យ។ បច្ចុប្បន្ននេះ អង្គការ OPEC + មិនទាន់បាននាំចេញសេចក្ដីសម្រេចចិត្តចុងក្រោយលើបញ្ហានេះនៅឡើយ៕

តាម vovworld.vn