តាមគម្រោងកិច្ចសន្ទនា Shangri-La ឆ្នាំ២០២០ នឹងបានរៀបចំឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា នៅសណ្ឋាគារ Shangri-La ប្រទេសសិង្ហបុរី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី ២៨ ខែមីនា IISS បានសង្កត់ធ្ងន់លើការលុបចោលកិច្ចសន្ទនា Shangri-La នៅឆ្នាំនេះដែលមានការចូលរួមពីប្រទេសចំនួន៤០ ដោយសារប្រទេសទាំងនេះភាគច្រើនដាក់កំហិតលើការធ្វើដំណើរ។

leftcenterrightdel
ឧទ្យាន Merlion ប្រទេសសិង្ហបុរីក្នុងបរិបទនៃការរីករាលដាលនៃ COVID-19 (រូបថត៖ vnanet.vn)

កិច្ចសន្ទនា Shangri-La គឺជាកិច្ចប្រជុំអន្តររដ្ឋាភិបាលប្រចាំឆ្នាំ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីក្រសួងការពារជាតិ និងមេបញ្ជាការរបស់ប្រទេសចំនួន២៨ នៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ កិច្ចសន្ទនានេះក៏មានការចូលរួមពីមន្រ្តីយោធាជាន់ខ្ពស់ អ្នកការទូត និងអ្នកផលិតអាវុធនៅទូទាំងពិភពលោក ចាប់តាំងពីការរៀបចំជាលើកដំបូងនៅឆ្នាំ២០០២មកម៉្លេះ។ កិច្ចសន្ទនា Shangri-La ជាឱកាសសម្រាប់ការពិភាក្សាយោបល់ស្ដីពីបញ្ហាការពារជាតិ និងសន្តិសុខក្នុងតំបន់ព្រមទាំងរក្សាការទទួលខុសត្រូវរបស់សហគមន៍ក្នុងការតាក់តែងគោលនយោបាយសំខាន់បំផុតដែលទាក់ទងនឹងបញ្ហាទាំងនេះ៕

បកប្រែដោយ Thanh Cong