កិច្ចប្រជុំ MSC នឹងប្រព្រឹត្តទៅពីថ្ងៃ១៤ ដល់ថ្ងៃ១៦ នៅទីក្រុង Munich (ប្រទេសអាល្លឺម៉ង់) និងផ្តោតទៅលើខ្លឹមសារសំខាន់ៗ ដូចជា៖ តើសហភាពអឺរ៉ុប(EU) នឹងធ្វើដូចម្តេចដើម្បីឱ្យមានប្រសិទ្ធិភាពបន្ថែមទៀត ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ; ផែនការសន្តិភាពថ្មីនៅមជ្ឈឹមបូព៌ារបស់លោកប្រធានាធិបតីអាមេរិក Donald Trump។ល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ MSC នៅប្រទេសអាល្លឺម៉ង់នាថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ (រូបថត៖ vnanet.vn)

កិច្ចប្រជុំ MSC បានបង្កើតពីឆ្នាំ១៩៦៣ ដែលជាកិច្ចប្រជុំសម្រាប់មន្ត្រីជាន់ខ្ពស់នៃប្រទេសជាច្រើនដែលពិភាក្សាយោបល់ស្ដីពីស្ថានភាពសន្តិសុខនៅលើពិភពលោក។ តាមគម្រោង កិច្ចប្រជុំ MSC ២០២០ នឹងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ៣៥ នាក់ និងរដ្ឋមន្រ្តីការបរទេស និងការពារជាតិរាប់រយនាក់៕

បកប្រែដោយ Thuy Anh