leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍នៅពីធី (រូបថត៖ baoquocte.vn)

ថ្លែងនៅក្នុងពិធីប្រគល់និងទទួល លោក Nguyen Van Thanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានបញ្ជាក់ថា ទីក្រុង Hai Phong មានគោលបំណងចង់បង្ហាញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាមួយប្រជាជននៅលើពិភពលោក តាមរយៈការផ្តល់ម៉ាស់វេជ្ជសាស្ត្រជូនប្រទេសមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19។ សកម្មភាពនេះក៏បង្ហាញពីទំនួលខុសត្រូវរបស់ទីក្រុង Hai Phong ចំពោះបញ្ហាសកលផងដែរ។

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu បានស្វាគមន៍យ៉ាងខ្លាំងចំពោះទីក្រុង Hai Phong ដែលបានផ្តល់ម៉ាស់ជូនប្រជាជននៃប្រទេសដទៃទៀត។ លោកបានអះអាងថា ទីក្រុង Hai Phong គឺជាតំបន់ឈានមុខគេមួយក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ចសង្គមផងដែរ៕

បកប្រែដោយ Huyen Trang