leftcenterrightdel
ពលរដ្ឋវៀតណាមពីប្រទេសអាហ្វ្រិកមួយចំនួន មុនពេលឡើងយន្តហោះដើម្បីត្រឡប់មកប្រទេសវិញ (រូបថត៖ ក្រសួងការបរទេស)

ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែមិថុនា ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអាហ្វ្រិកខាងត្បូង ស្ថានទូតវៀតណាមប្រចាំនៅប្រទេសម៉ូហ្សំប៊ិក បានសហការជាមួយសមត្ថកិច្ចនៃបណ្តាប្រទេសអាហ្វ្រិកខាងត្បូង ម៉ូហ្សំប៊ិក អេសវ៉ាតទីនី និងក្រុមហ៊ុនអាកាសចរណ៍ជាតិអាហ្រ្វិកខាងត្បូងបានបញ្ជូនពលរដ្ឋវៀតណាមចំនួន ៦៩ នាក់ឲ្យវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។

អ្នកដំណើរតាមជើងយន្តហោះរួមមានអ្នកមានអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា អ្នកមានជម្ងឺប្រចាំកាយ ភ្ញៀវទេសចរត្រូវជាប់គាំង និងនិស្សិតវៀតណាមដែលមិនមានកន្លែងស្នាក់នៅដោយសារការបិទអន្តេវាសិកដ្ឋាន។

បន្ទាប់ពីចុះចតអាកាសយានដ្ឋានអន្តរជាតិ Noi Bai  អ្នកដំណើរទាំងអស់ត្រូវបានធ្វើចត្តាឡីស័ក និងដាក់ឲ្យនៅដាច់ដោយឡែកពីគេតាមការកំណត់៕

បកប្រែដោយ Huyen Trang