ក្នុងឱកាសផ្តល់បទសម្ភាសន៍នាពេលថ្មីៗនេះជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅចក្រភពអង់គ្លេស លោកសាស្ត្រាចារ្យរង Nguyen Dang Bang បាននិយាយថា ជាមួយគោលដៅកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដែលមិនត្រឹមតែបម្រើតម្រូវការដើមទុន និងតម្រូវការហិរញ្ញវត្ថុរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបម្រើដល់ពិភពលោកទៀតផងនោះ វៀតណាមមានមូលដ្ឋានគ្រឹះដើម្បីសម្រេចគោលដៅនេះ។ លោកសាស្ត្រាចារ្យរង Nguyen Dang Bang ក៏បានចង្អុលបង្ហាញអំពីលក្ខខណ្ឌជាមូលដ្ឋានសម្រាប់បង្កើត និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដែលវៀតណាមនឹងត្រូវវិនិយោគដើម្បីឆ្លើយតប។
លោកសាស្ត្រាចារ្យរង Nguyen Dang Bang ក៏បានសង្កត់ធ្ងន់ថា ដើម្បីក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ វៀតណាមត្រូវតែទាក់ទាញអ្នកមានទេពកោសល្យពិភពលោក។ លោកសាស្ត្រាចារ្យរង Nguyen Dang Bang ជឿជាក់ថា ទីក្រុងហូជីមិញមានគុណសម្បត្តិក្នុងការទាក់ទាញអ្នកមានទេពកោសល្យ និងអ្នកវិនិយោគអន្តរជាតិ ដោយមានភាពទាក់ទាញអំពីវប្បធម៌ ប្រវត្តិសាស្ត្រដ៏យូរលង់ និងជីវភាពសង្គមដ៏សម្បូរបែប។ គាត់ក៏ជឿជាក់ផងដែរថាបរិយាកាសរស់នៅដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តជ្រើសរើសកន្លែងរស់នៅ និងធ្វើការរបស់វិនិយោគិន។
បកប្រែដោយ Thanh Cong
Type the code from the image