ក្នុងជំនួបនេះ លោកស្រី Patricia Murray បានអះអាងថា សភាអាមេរិក និងជាពិសេសលោកស្រី Patricia Murray គាំទ្រយ៉ាងមុតមាំដល់កម្មវិធីសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម។ លោកស្រី Murray បានឲ្យដឹងថា រដ្ឋវ៉ាស៊ីនតោន ដែលលោកស្រីជាអ្នកតំណាងនោះគឺជារដ្ឋមួយក្នុងចំណោមរដ្ឋទាំងបីដែលមានសហគមន៍ជនវៀតណាមច្រើនជាងគេនៅសហរដ្ឋអាមេរិក ហើយសង្កត់ធ្ងន់ថា អ្នកបោះឆ្នោតនៅរដ្ឋវ៉ាស៊ីនតោន នឹងពិតជាមានការសប្បាយចិត្តខ្លាំងណាស់ខណៈដឹងថា លោកស្រីមានឱកាសជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម។

leftcenterrightdel
លោកស្រី Nguyen Thi Thanh បំពេញទស្សនកិច្ចនៅរដ្ឋ Maryland សហរដ្ឋអាមេរិក (រូបថត៖ quochoi.vn)

រីឯខ្លួនវិញ លោកស្រី Nguyen Thi Thanh បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាមដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក ហើយស្នើឲ្យសភាអាមេរិកបន្តគាំទ្រគម្រោងជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម។ លោកស្រីសង្ឃឹមថាសមាជិកសភាអាមេរិកបន្តគាំទ្រសហគមន៍ជនវៀតណាម ដើម្បីឲ្យសហគមន៍កាន់តែរឹងមាំ និងមានការរួមចំណែកយ៉ាងសកម្មបន្ថែមទៀតដល់សហរដ្ឋអាមេរិក ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ។

*នាថ្ងៃដដែល លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភា បានបំពេញទស្សនកិច្ចនៅរដ្ឋ Maryland និងជួបជាមួយអភិបាលរដ្ឋ Wes Moore និងមន្ត្រីស្នូលជាច្រើននៃរដ្ឋ៕

បកប្រែដោយ Thuy Anh