កុមារវៀតណាមជាង ៣០ នាក់ចូលរួមកម្មវិធីផ្លាស់ប្តូរកុមារវៀតណាម-ចិន
កប.អនឡាញ - កម្មវិធីផ្លាស់ប្តូរកុមារវៀតណាម-ចិនឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា នៅទីក្រុង Nanning ខេត្តក្វាងស៊ី ប្រទេសចិន។
នេះជាសកម្មភាពជាក់ស្តែង ក្នុងបំណងអនុវត្តឲ្យបានល្អនូវទស្សនៈរួមរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Zhuang ខេត្ត ក្វាងស៊ី និងគណៈកម្មាធិការបក្សខេត្តជាប់ព្រំដែនចំនួន៤ របស់វៀតណាម។
គណៈប្រតិភូវៀតណាមដែលចូលរួមកម្មវិធីមានកុមារចំនួន ៣៤ នាក់ មកពីមជ្ឈមណ្ឌលគាំទ្រ និងអភិវឌ្ឍន៍កុមារវៀតណាម និងសម្ព័ន្ធយុវជនខេត្ត Cao Bang ខេត្ត Lang Son ខេត្ត Ha Giang ខេត្ត Quang Ninh។
    |
 |
ប្រគល់អំណោយជូនកុមារដែលចូលរួមកម្មវិធី (រូបថត៖ dangcongsan.vn) |
គណៈប្រតិភូវៀតណាមនឹងចូលរួមពិធីបើក និងស្វែងយល់អំពីវប្បធម៌បេតិកភណ្ឌអរូបីនៅសារមន្ទីរជនជាតិខេត្ត ក្វាងស៊ី ទៅទស្សនារោងមហោស្រពអាយ៉ងនៃខេត្ត ក្វាងស៊ី ចូលរួមការផ្លាស់ប្តូររវាងបណ្ដាជនជាតិ និងសកម្មភាពកម្សាន្តរវាងកុមារវៀតណាម និងកុមារចិន... ពិធីបិទនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១៨ ខែកក្កដា។
ក្នុងជំនួបគណៈប្រតិភូនាថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងហាណូយ លោកស្រី Nguyen Pham Duy Trang ប្រធានក្រុមប្រឹក្សាមជ្ឈិមក្រុមកុមារជំទង់ឈានមុខហូជីមិញ សង្ឃឹមថា ប្រតិភូទាំងអស់ដែលតំណាងឲ្យកុមារវៀតណាមជាង ២៥ លាននាក់ នឹងពង្រីកស្មារតីស្វាហាប់ ច្នៃប្រឌិត និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សព្វផ្សាយរូបភាពរបស់មនុស្ស ទឹកដី ស្មារតីសាមគ្គីភាព និងស្រឡាញ់សន្តិភាពរបស់ប្រទេសវៀតណាម៕
បកប្រែដោយ Thuy Anh