យោងតាមឯកអគ្គរដ្ឋទូត Mohammed Ismaeil A. Dahlwy ដំណើរទស្សនកិច្ចរបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់អារ៉ាប៊ីសាអូឌីតកាលពីខែតុលា ឆ្នាំមុន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់ទំនាក់ទំនងវៀតណាម-អារ៉ាប៊ីសាអូឌីត ដែលគូសសញ្ញាជាលើកដំបូងដែលនាយករដ្ឋមន្ត្រីវៀតណាមទៅកាន់អារ៉ាប៊ីសាអូឌីត។ 

leftcenterrightdel
លោក Pham Minh Chinh និងលោក Mohammed Ismaeil A. Dahlwy (រូបថត៖ dangcongsan.vn)

លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាចំណុចភ្លឺស្វាងមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈដែលអារ៉ាប៊ីសាអូឌីតគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់វៀតណាមនៅមជ្ឈិមបូព៌ា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០២៣ ឈានដល់ ២.៦៨ ពាន់លានដុល្លារអាមេរិក។

លោកឯកអគ្គរដ្ឋទូត Mohammed Ismaeil A. Dahlwy បានសង្កត់ធ្ងន់ថា ឆ្នាំនេះ ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៩៩-២០២៤) ដូច្នេះហើយ ព្រឹត្តិការណ៍សំខាន់ៗជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពន្លឿនពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននឹងត្រូវបានប្រព្រឹត្តទៅ។ លោកឯកអគ្គរដ្ឋទូត Mohammed Ismaeil A. Dahlwy បានអះអាងនូវបំណងប្រាថ្នាចង់ឱ្យវៀតណាមអភិវឌ្ឍយ៉ាងខ្លាំងក្លា និងឆាប់ក្លាយជា "នាគសេដ្ឋកិច្ច" មួយក្នុងតំបន់៕

តាម vovworld.vn