leftcenterrightdel
ប្រតិភូដាំដើមឈើក្នុងកម្មវិធី

លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីក្រសួងការបរទេស តំណាងបណ្ដាស្ថានទូត និងអង្គការមិត្តភាពប្រចាំទីក្រុងហាណូយ បានចូលរួមកម្មវិធីនេះ។ នេះជាសកម្មភាពដ៏មានអត្ថន័យនិងជាក់ស្តែង ឆ្ពោះទៅការរំលឹកខួបទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ ក៏ដូចជាជួយជម្រោមជ្រែងការអំពាវនាវរបស់រដ្ឋាភិបាលក្នុងការដាំដើមឈើ ១ ពាន់លានដើម ចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន និងលើកកម្ពស់សោភ័ណ្ឌភាព កសាងនិមិត្តរូបនៃការតភ្ជាប់សន្តិភាព និងមិត្តភាពជាមួយប្រទេសជុំវិញពិភពលោក។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីក៏មានសកម្មភាពជាច្រើនដូចជា ការសម្តែងសិល្បៈ ការស្វែងយល់អំពីវប្បធម៌ជាតិ និងរបរប្រពៃណីរបស់ខ័ណ្ឌ Tay Ho។ល៕

បកប្រែដោយ Thuy Anh