មហាសន្និបាតបានជ្រើសរើសគណៈកម្មាធិការអាណត្តិថ្មី រួមមានសមាជិកចំនួន ៥០ រូប។ លោកស្រី Nguyen Thuy Anh សមាជិកាគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មការសង្គមនៃរដ្ឋសភា ត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានសមាគម។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

របាយការណ៍ក្នុងមហាសន្និបាត បានបង្ហាញថា ក្នុងអាណត្តិ ២០១៦-២០២២ ទន្ទឹមនឹងសកម្មភាពអបអរសាទរបុណ្យសំខាន់ៗ សមាគមក៏បានរៀបចំ “ការប្រកួតបាល់ទាត់មិត្តភាពវៀតណាម-បារាំង” សិក្ខាសាលាកិច្ចសហប្រតិបត្តិការវៀតណាម-បារាំងក្នុងការបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ ពិធីបុណ្យបារាំងនៅទីក្រុងហាណូយក្នុងបំណងផ្សព្វផ្សាយវប្បធម៌បារាំងដល់ប្រជាជនវៀតណាម ជាពិសេសគឺការចែករំលែកការលំបាកជាមួយប្រជាជនបារាំងក្នុងជំងឺ Covid-19 ដោយបានបញ្ជូនសម្ភារៈបរិក្ខារពេទ្យជូនប្រជាជនបារាំងក្នុងតម្លៃជិត ២ ពាន់លានដុង។ល។ ការខិតខំប្រឹងប្រែងក្នុងសកម្មភាពរបស់សមាគម បានរួមចំណែកជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។

ថ្លែងមតិនៅមហាសន្និបាត លោកស្រី Nguyen Thuy Anh ប្រធានថ្មីរបស់សមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម-បារាំង បានអះអាងថា លោកស្រីនឹងធ្វើការជាមួយក្រុមប្រឹក្សាប្រតិបត្តិរបស់សមាគម ខិតខំប្រឹងប្រែងដោយមិនឈប់ឈរក្នុងការបំពេញភារកិច្ចដែលមហាសន្និបាតបានឯកភាព ដើម្បីសម្រេចបានគោលដៅនាំសកម្មភាពរបស់សមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម-បារាំងឡើងដល់កម្ពស់ថ្មី ចូលរួមចំណែកជាក់ស្តែងក្នុងការកសាង ពូនជ្រំ និងអភិវឌ្ឍន៍ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ៕

បកប្រែដោយ Thuy Anh