លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ចុះត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿនពីខាងជើងទៅខាងត្បូងវៀតណាម នៅភូមិភាគខាងកើត
កប.អនឡាញ - បន្តកម្មវិធីត្រួតពិនិត្យ និងជំរុញគម្រោងថ្នាក់ជាតិសំខាន់ៗពីខាងជើងទៅខាងត្បូងនៃប្រទេសវៀតណាមក្នុងឱកាសដើមឆ្នាំថ្មី នាព្រឹកថ្ងៃទី ២៨ មករា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញត្រួតពិនិត្យគម្រោងកំណាត់ផ្លូវពី Mai Son ទៅផ្លូវជាតិលេខ ៤៥ ជាផ្នែកដែលស្ថិតក្នុងគម្រោងផ្លូវល្បឿនលឿនពីខាងជើងទៅខាងត្បូង ភូមិភាគខាងកើត ដំណាក់កាលទី១ ព្រមទាំងចុះសួរសុខទុក្ខ ផ្តល់អំណោយ និងជូនពរឆ្នាំថ្មី ដល់កម្មាភិបាល បុគ្គលិក កម្មករ កម្មការិនី ដែលកំពុងសាងសង់គម្រោង និងប្រជាពលរដ្ឋនៅតំបន់តាំងលំដ្ឋានថ្មី
អញ្ជើញទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់កម្មាភិបាល និងកម្មករ នៅការដ្ឋានសាងសង់ផ្លូវរូងក្រោមដី Thung Thi ស្ថិតក្នុងគម្រោងនេះនៅឃុំ Ha Linh ស្រុក Ha Trung ខេត្ត Thanh Hoa ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការនៃការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងដោះស្រាយទាន់ពេលវេលា ដោយឈរលើគោលការណ៍មានផលប្រយោជន៍ទៅវិញទៅមក។
អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពាន Vinh An ស្ថិតក្នុងគម្រោងកំណាត់ផ្លូវពី Mai Son ទៅផ្លូវជាតិលេខ ៤៥ ដែលតភ្ជាប់ពីឃុំ Vinh An ស្រុក Vinh Loc ទៅឃុំ Dinh Cong ស្រុក Yen Dinh ខេត្ត Thanh Hoa លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យថៅកែម៉ៅការឆ្លៀតពេលដែលអាកាសធាតុមានអំណោយផលធ្វើការសាងសង់ ធានាសុវត្ថិភាព គុណភាព បច្ចេកទេស មិនឡើងថ្លៃ គ្មានអំពើពុករលួយ និងអវិជ្ជមាន។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវរូងក្រោមដី Than Vu (រូបថត៖ VGP/Nhat Bac) |
ពិនិត្យស្ថានភាពសាងសង់ផ្លូវប្រសព្វ Dong Xuan នៅស្រុក Dong Son ខេត្ត Thanh Hoa លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យថៅកែម៉ៅការបន្តពន្លឿនការសាងសង់ដោយជម្រុញគម្រោងនេះឲ្យសម្រេចបានតាមកាលកំណត់។ អញ្ជើញចុះសួរសុខទុក្ខនៅតំបន់តាំងលំនៅថ្មីនៅឃុំ Dong Minh ស្រុក Dong Son ខេត្ត Thanh Hoa លោកនាយករដ្ឋមន្ត្រីចង់ឲ្យប្រជាជននៅតំបន់តាំងទីលំនៅថ្មីលើកកំពស់ប្រពៃណីប្រវត្តិសាស្ត្រ នៃវប្បធម៌ Dong Son បន្តគាំទ្រគម្រោងទាំងក្នុងដំណើរការសាងសង់ និងធ្វើអាជីវកម្ម។
បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅពិនិត្យគម្រោងសាងសង់កំណាត់ផ្លូវពីទីក្រុង Dien Chau (Nghe An) ទៅ Bai Vot (Ha Tinh) ហើយបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងប្រជាជននៅតំបន់តាំងលំនៅថ្មី។
បកប្រែដោយ Thanh Cong