យោងតាមគេហទំព័រ vietnam-briefing.com វៀតណាមបានវិនិយោគប្រហែល ៦% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនទៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ដែលជាកម្រិតវិនិយោគខ្ពស់បំផុតនៅក្នុងតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើនជាមួយបណ្តាប្រទេសជុំវិញពិភពលោក។ ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មួយចំនួនដែលប្លុកបានចុះហត្ថលេខា ដែលជួយសម្រួលដល់ការអភិវឌ្ឍក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្ម ហើយពង្រីកបណ្តាញនាំចេញរបស់ខ្លួនផងដែរ។ លើសពីនេះ បរិយាកាសអាជីវកម្មនៅវៀតណាមកាន់តែបើកចំហ ហើយរដ្ឋាភិបាលមានគោលនយោបាយអនុគ្រោះជាច្រើនដើម្បីទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ជាចុងក្រោយ គេហទំព័រ vietnam-briefing.com បានសង្កត់ធ្ងន់ថា ប្រៀបខ្លាំងមួយក្នុងចំណោមប្រៀបខ្លាំងដ៏ធំបំផុតរបស់វៀតណាមគឺប្រាក់ឈ្នួលប្រកួតប្រជែង។ វៀតណាមមានកម្លាំងពលករវ័យក្មេងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមាននិស្សិត វៀតណាមជាង ៤០% ដែលបានបញ្ចប់ការសិក្សាពីជំនាញវិទ្យាសាស្ត្រនិងបច្ចេកទេស។ Vietnam-briefing.com វាយតម្លៃថា យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម នៅតែវិជ្ជមាន ទោះបីជាភាពតានតឹងភូមិសាស្ត្រនយោបាយបន្តកើតមានលើពិភពលោក ហើយវិនិយោគិនប្រាកដជានឹងទទួលបានសមិទ្ធផលដ៏ធំធេងជាច្រើន៕

តាម vovworld.vn