រង្វាន់ Vo Truong Toan ឆ្នាំ ២០២២ ត្រូវបានប្រគល់ជូនកម្មាភិបាលគ្រប់គ្រង និងគ្រូបង្រៀនចំនួន ៥០ នាក់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការបង្រៀនប្រកបដោយភាពច្នៃប្រឌិត។  ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក គ្រូបង្រៀនគំរូចំនួន ៨២៦ នាក់មានកិត្តិយសទទួលបានរង្វាន់ Vo Truong Toan។ ក្នុងឱកាសនេះ ក្រសួងអប់រំ និងបណ្តុះបណ្តាលបានប្រគល់ប័ណ្ណសរសើរជូនចំពោះគ្រូបង្រៀនគំរូចំនួន ២៥ នាក់ផងដែរ។

leftcenterrightdel
លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងប្រតិភូបានទៅសួរសុខទុក្ខ លើកទឹកចិត្ត ថ្លែងអំណរគុណ និងជូនផ្កាអបអរសាទរគ្រួសារលោកស្រី Nguyen Thi Yen Thao

* សាកលវិទ្យាល័យគរុកោសល្យទីក្រុងហូជីមិញបានរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី៤០ នៃទិវាគ្រូបង្រៀនវៀតណាម។ សាលាបានបើកការតាំងពិព័រណ៍សៀវភៅ សម្ពោធកន្លែងធ្វើការសម្រាប់សាស្ត្រាចារ្យ និងសាស្ត្រាចារ្យរង ដើម្បីធ្វើការ និងស្រាវជ្រាវ និងណែនាំប្រព័ន្ធរៀនអនឡាញ VLE របស់សាលា។ល។ ក្នុងឱកាសនេះ គ្រូបង្រៀនចំនួន ៣៩ នាក់ មានកិត្តិយសទទួលបានមេដាយអនុស្សាវរីយ៍ «ដើម្បីបុព្វហេតុនៃការអប់រំ” ពីក្រសួងអប់រំ និងបណ្តុះបណ្តាល និងសមូហភាព បុគ្គលជាច្រើន ទទួលបានពានរង្វាន់គ្រប់កម្រិត៕

បកប្រែដោយ Huyen Trang