leftcenterrightdel
ប្រព័ន្ធអុកស៊ីសែនត្រូវបានដំឡើងនៅមន្ទីរពេទ្យ Bach Mai (រូបថត៖ vietnamnet.vn)

នាពេលថ្មីៗនេះ ការដំឡើងប្រព័ន្ធអុកស៊ីសែនដែលផ្តល់ដោយ USAID នៅមន្ទីរពេទ្យចំនួន ១៣ ក្នុងខេត្ដ ក្រុងចំនួន ៥  នៅទូទាំងប្រទេសត្រូវបានបញ្ចប់ជាស្ថារពរ ហើយរំពឹងថានឹងជួយកែលម្អការថែទាំអ្នកជំងឺ Covid-19 ធ្ងន់ធ្ងរ ក៏ដូចជាអ្នកជំងឺដែលមាន​ជំងឺផ្លូវដង្ហើមផ្សេងទៀតផងដែរ។

យោងតាមលោក Aler Grubbs នាយក USAID ប្រចាំវៀតណាម "ស្ថានទូតសហរដ្ឋអាមេរិកប្រចាំវៀតណាមបានសង្កត់ធ្ងន់​ថា ការជួយឧបត្ថម្ភនេះរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរយៈពេលវែងរវាង​សហរដ្ឋអាមេរិកនិងវៀតណាម ខណៈដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៣។ រដ្ឋាភិបាលសហរដ្ឋអាមេរិកមានមោទនភាពដែលបានជួយឧបត្ថម្ភរដ្ឋាភិបាល​វៀត​ណាម​ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 និងការជំរុញសន្តិសុខសុខាភិបាល។ ប្រព័ន្ធអុកស៊ីសែនថ្មីចំនួន ១៣ នឹងធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំសុខភាពសំខាន់ៗនៅក្នុងខេត្តចំនួន ៥។ យើងខ្ញុំនឹងផ្គត់ផ្គង់ឲ្យប្រទេសវៀតណាមនូវប្រព័ន្ធចំនួន ១០ បន្ថែមទៀតនាឆ្នាំខាងមុខនៅតាមខេត្តចំនួន ៦ ដើម្បីបន្ដបង្កើនបន្ថែមទៀតនូវប្រព័ន្ធថែទាំសុខភាព និងជួយសង្គ្រោះអ្នកជំងឺ” ៕

បកប្រែដោយ Pham Diep