ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២២ ការនាំចេញទំនិញសម្រេចបាន ២៥២.៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ជាពិសេសមុខទំនិញសំខាន់ៗជាច្រើនមានអត្រាកំណើនខ្ពស់។

leftcenterrightdel
រូបថតឧទាហរណ៍៖ congthuong.vn

ដោយឡែកនៅក្នុងខែសីហា ឆ្នាំ ២០២២ វៀតណាមមានអតិរេកពាណិជ្ជកម្មចំនួន ៣.៨៦ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យសមតុល្យពាណិជ្ជកម្មរបស់ប្រទេសក្នុងរយៈពេល ៨ ខែ ដល់ ៥.៤៩ ពាន់លានដុល្លារ។ ក្នុងនោះ មុខទំនិញមួយចំនួនមានកំណើនខ្ពស់បើធៀបនឹងខែមុនដូចជា ទូរស័ព្ទ និងគ្រឿងបន្លាស់បន្តនាំមុខ  បន្ទាប់គឺកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងវិស័យវាយនភណ្ឌ...។

យោងតាមការព្យាករណ៍របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ បានបង្ហាញថា ជាមួយនឹងអត្រាកំណើនគួរឱ្យចាប់អារម្មណ៍នាពេលកន្លងមក ការនាំចូល និងនាំចេញទំនិញនៅឆ្នាំ ២០២២ អាចលើសពី ៧០០ ពាន់លានដុល្លារអាមេរិក។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឲ្យដឹងថា ការទទួលបានលទ្ធផលនេះ ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់​សហគមន៍​ធុរកិច្ចនៅមានការដឹកនាំបញ្ជាទាន់ពេលវេលារបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញក្នុងប៉ុន្មានខែចុងឆ្នាំនេះ តាម​រយៈការធ្វើពិពិធកម្មទីផ្សារ និងភាពសម្បូរបែបនៃផលិតផល៕

បកប្រែដោយ Pham Diep