នៅថ្ងៃទី ១១ ខែសីហា មូលនិធិ "ប្រពៃណី និងមិត្តភាព" រួមជាមួយនាយកដ្ឋានជួយសង្គ្រោះ បានរៀបចំពិធីប្រគល់ និងទទួលរថយន្តទាំងបីដូចពោលខាងលើ។

leftcenterrightdel
រថយន្ត UAZ Hunter Expedition ផលិតដោយប្រទេសរុស្ស៊ី

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកវរសេនីយ៍ឯក Pham Hai Chau អនុប្រធាននាយកដ្ឋានជួយសង្គ្រោះ បានថ្លែងអំណរគុណចំពោះសមាគមជនជាតិវៀតណាមនៅរុស្ស៊ី មូលនិធិ “ប្រពៃណី និងមិត្តភាព” ដែលបានចែករំលែកការលំបាក និងលើកទឹកចិត្តស្មារតីចំពោះកម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមដែលចូលរួមដោយផ្ទាល់ក្នុងការងារជួយសង្គ្រោះ ដោយសកម្មភាពដ៏មានអត្ថន័យនេះ។ លោកវរសេនីយ៍ឯក Pham Hai Chau បានបញ្ជាក់ ថា “ការប្រគល់ជូនរថយន្ត UAZ ចំនួន ៣ គ្រឿងនេះ បាន​បង្ហាញពីទឹកចិត្ត និងបេះដូងដែលតែងតែឆ្ពោះទៅមាតុភូមិនៃសមាគមជនជាតិវៀតណាមនៅរុស្ស៊ី។ លើសពីនេះ នៅបង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងវៀតណាម និងរុស្ស៊ី”៕

បកប្រែដោយ Duy Hoan