កម្មវិធីនេះរួមមានការសម្តែងសិល្បៈដ៏វិសេសវិសាល ជាមួយបទយកការណ៍ ការផ្លាស់ប្តូរជាមួយប្រតិភូទាំងជាតិ និងអន្តរជាតិ ដែលបានរួមវិភាគទានយ៉ាងសកម្មក្នុងការងារជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ ថែទាំ និងជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមបានមានប្រសាសន៍នៅក្នុងកម្មវិធី (រូបថត៖ vnanet.vn)

តាមនោះរួមចំណែកដល់ការឃោសនាយ៉ាងទូលំទូលាយ និងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីផលវិបាកដ៏ធ្ងន់ធ្ងរនៃសារជាតុគីមីពុលពណ៌លឿងទុំក្នុងសង្គ្រាមនៅវៀតណាម ព្រមទាំងអះអាងពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ប្រព័ន្ធនយោបាយចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ និងការខិតខំប្រឹងប្រែងរបស់សង្គមទាំងមូល ការជួយឧបត្ថម្ភគាំទ្ររបស់មិត្តភក្តិអន្តរជាតិចំពោះការងារជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន រួមចំណែកសម្អាតជាតិពុលនៅតាមតំបន់ដី និងផ្ដល់ការរស់រានមានជីវិតឡើងវិញដល់មុខសញ្ញាឆ្លងជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន៕

តាម vovworld.vn