leftcenterrightdel
ថ្នាក់ដឹកនាំគណៈកម្មការរដ្ឋាភិបាលទទួលបន្ទុកកិច្ចការសាសនា រាយការណ៍ពីលទ្ធផលការងារសាសនាក្នុងឆមាសទី១ ឆ្នាំ ២០២២

ក្នុងឆមាសទី១ឆ្នាំ២០២២ ការគ្រប់គ្រងរដ្ឋលើវិស័យជំនឿសាសនាបានអនុវត្តតាមការដឹកនាំរបស់ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស រដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំង​ត្រូវ​បាន​អនុវត្តយ៉ាងសកម្ម និងបំពេញបានល្អនូវភារកិច្ចនយោបាយដែលបានដាក់ចេញ ហើយ​បានផ្តល់យោបល់ជូនរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃលើកិច្ចការសំខាន់ៗជាច្រើនក្នុងការគ្រប់គ្រងរបស់រដ្ឋលើវិស័យជំនឿសាសនា ធានាបាននូវប្រសិទ្ធភាព  រួមចំណែកធ្វើឱ្យស្ថានភាពជំនឿ​សាសនានៅទូទាំងប្រទេសមានស្ថិរភាព។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ក្នុងការដឹកនាំ និងជួយអង្គការសាសនាប្រតិបត្តិការស្របតាមច្បាប់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

leftcenterrightdel
លោកស្រីរដ្ឋមន្ត្រី Pham Thi Thanh Tra ថតរូបជាមួយប្រតិភូ

ថ្លែងមតិក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra បានសង្កត់ធ្ងន់ថា៖ ក្នុងឆមាទី២ នៃឆ្នាំនេះ គណៈកម្មការរដ្ឋាភិបាលទទួលបន្ទុកកិច្ចការសាសនា និងផ្នែកសាសនាទាំងមូល ត្រូវបង្កើនការច្នៃប្រឌិតលើខ្លឹមសារ និងទម្រង់នៃការឃោសនាផ្សព្វផ្សាយគោលនយោបាយច្បាប់ស្តីពីជំនឿសាសនា មានភាពម្ចាស់ការក្នុងការត្រួតពិនិត្យ និងកែតម្រូវភ្លាមៗនូវសកម្មភាពសាសនា និងជំនឿខុសច្បាប់ សម្របសម្រួលជាមួយកងកម្លាំងមាន​សមត្ថកិច្ចគ្រប់គ្រង និងទប់ស្កាត់ការឆ្លៀតយកអ៊ីនធឺណិត និងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយព័ត័មាន ញុះញង់អ្នកកាន់សាសនាឱ្យបង្កភាពស្មុគស្មាញដល់សន្តិសុខ និងសណ្តាប់ធ្នាប់៕

បកប្រែដោយ Thanh Cong