ប្រគល់គ្រឿងអនុស្សាវរីយ៍ដើម្បីបុព្វហេតុធនធានធម្មជាតិ និងបរិស្ថានជូនថ្នាក់ដឹកនាំ USAID ប្រចាំវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី៦ ខែមិថុនា នៅទីក្រុងហាណូយ លោក Tran Hong Ha រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម បានទទួលជួប និងប្រគល់គ្រឿងអនុស្សាវរីយ៍ដើម្បីបុព្វហេតុធនធានធម្មជាតិ និងបរិស្ថានជូនលោកស្រី Ann Marie Yastishock នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំប្រទេសវៀតណាម និងលោកស្រី Christine Gandomi ប្រធានស្តីទីនៃការិយាល័យទទួលបន្ទុកការប្រែប្រួលអាកាសធាតុ ថាមពល និងបរិស្ថាន នៃទីភ្នាក់ងារ USAID ប្រចាំវៀតណាម។