អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានអះអាងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ ផ្សព្វផ្សាយគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនអំពីជនជាតិភាគតិច។ ទន្ទឹមនឹងនោះ ប្រព័ន្ធគោលនយោបាយកាន់តែគ្របដណ្តប់លើគ្រប់វិស័យ និងគ្រប់ភូមិសាស្ត្រ ដែលមានលក្ខណៈទូលំទូលាយ ច្បាមជាប់តថភាពជាក់ស្តែង នាំឲ្យជីវភាពខាងស្មារតីនិងសម្ភារៈរបស់បងប្អូនជនជាតិភាគតិច ត្រូវបានកែលម្អដោយឥតឈប់ឈរ។

leftcenterrightdel
ទិដ្ឋភាពទូទៅនៃសន្និសីទ (រូបថត៖ vnanet.vn)

នាពេលខាងមុខ គណៈកម្មការជនជាតិ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៅតំបន់ជនជាតិភាគតិច ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីធ្វើសកម្មភាពនានា; ការងារជនជាតិគួរតែច្បាមជាប់ និងក្តាប់ជាប់ស្ថានភាពជាក់ស្តែងនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ; ផ្តោតសំខាន់លើគោលនយោបាយគាំទ្រការវិនិយោគ អភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម កសាងខ្សែសង្វាក់តម្លៃ ផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើតឡើងជីវភាពរស់នៅប្រកបដោយនិរន្តរភាព តាមនោះ លើកកំពស់កំរិតចំណេះដឹង ជំនាញ ការយល់ដឹង ខ្លួនទីពឹងខ្លួន រួចផុតពីភាពក្រីក្រ និងជំនះរាល់ការលំបាកសម្រាប់បងប្អូនជនជាតិភាគតិច។ ទន្ទឹមនឹងនោះ ការងារឃោសនា ផ្សព្វផ្សាយ និងអប់រំច្បាប់ត្រូវបានកែទម្រង់ថ្មី ដើម្បីឱ្យកាន់តែងាយស្រួល ក្នុងការចលនាប្រជាជនឱ្យយល់ដឹង និងអនុវត្តតាមគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ បង្កើតការឯកភាពខ្ពស់ក្នុងសហគមន៍ និងសង្គម; ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើការងារជនជាតិដើមភាគតិច ដើម្បីទាក់ទាញដើមទុនពីវិនិយោគិនបរទេស មកបណ្តាក់ទុនលើតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ក៏ដូចជាអនុវត្តន៍ការទូតប្រជាជន និងការជួបប្រាស្រ័យរវាងសហគមន៍ជនជាតិភាគតិច ជាមួយបណ្តាប្រទេសក្នុងតំបន់៕

តាម vovworld.vn