អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម-កូរ៉េខាងជើង សម្រាប់អាណត្តិ ២០២១-២០២៦ ដែលមានសមាជិកចំនួន ៣០ នាក់។ លោក Vuong Duy Bien អតីតអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អនុប្រធានសមាគមអក្សរសិល្ប៍ និងសិល្បៈវៀតណាម បន្តជាប់ឆ្នោតជាប្រធានសមាគមសម្រាប់អាណត្តិ ២០២១-២០២៦។

leftcenterrightdel
ប្រធាន VUFO លោកស្រី​ Nguyen Phuong Nga ប្រគល់​គ្រឿងឥស្សរិយយស និង​ប័ណ្ណសរសើរ ជូន​បុគ្គលឆ្នើម នៃសមាគមមិត្តភាពវៀតណាម-កូរ៉េខាងជើង។ (ប្រភព៖ VUFO)

អង្គមហាសន្និបាតលើកនេះ បានបូកសរុប និងវាយតម្លៃលើសកម្មភាពរបស់សមាគមនាពេលកន្លងមក រួម​ទាំង​កំណត់ទិសដៅសម្រាប់អាណត្តិខាងមុខ។ អាស្រ័យលើនេះ សមាគមមិត្តភាពវៀតណាម - កូរ៉េខាងជើង នឹងផ្តោតការយកចិត្តទុកដាក់លើការលើកកំពស់សមត្ថភាព និងប្រសិទ្ធភាពប្រតិបត្តិការលើវិស័យជាច្រើន លើកកំពស់តួនាទីជាស្ពាន​តភ្ជាប់​ក្នុងរាល់​​សកម្មភាពសហប្រតិបត្តិការទាំង​សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌ និង​ទេសចរណ៍​ រវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង​ពង្រឹងការឃោសនាផ្សព្វ​ផ្សាយ​​អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកូរ៉េខាងជើង ដោយទម្រង់ផ្សេងៗ៕

បកប្រែដោយ Duy Hoan