យោងតាមអត្ថបទនេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលមានសមត្ថភាពទប់ទល់នឹងជំងឺរាតត្បាត COVID-19 ផង ហើយក៏អាចទទួលបានប្រយោជន៍ពីនិន្នាការនៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ផងដែរ។ តាម Vietnam Holding ជាមូលនិធិវិនិយោគចុះបញ្ជីនៅទីក្រុងឡុងដ៍ដែលវិនិយោគចូលមកក្រុមហ៊ុនមានកំណើនខ្ពស់ដែលមានមូលដ្ឋាននៅប្រទេសវៀតណាម បានឲ្យដឹងថា វៀតណាមនឹងក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលកំពុងលេចធ្លោល្អបំផុតនៅក្នុងពិភពលោកក្រោយពីការរាតត្បាតសកលលោក។

leftcenterrightdel
ក្រុមហ៊ុនភាគហ៊ុនវិនិយោគអន្តរជាតិ Phong Phu នៃខេត្ត Phu Yen ត្រូវការជ្រើសរើសបុគ្គលិក នេះជាឱកាសសម្រាប់ពលករជាច្រើននាក់អាចទទួលបានការងារធ្វើក្រោយពីជំងឺរាតត្បាត COVID-19 (រូប​ថត៖ vnanet.vn)

អត្ថបទនេះបានគូសបញ្ជាក់ថា ទីផ្សារភាគហ៊ុនវៀតណាមក៏ជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលដំណើរការល្អបំផុតនៅអាស៊ីដែរ ដោយមានការកើនឡើងជាង ២៣% នៅឆ្នាំនេះ។

ក្រុមហ៊ុន Dynam Capital Management ដែលជាអ្នកគ្រប់គ្រងមូលនិធិនៃក្រុមហ៊ុន Vietnam Holding Limited បាននិយាយថា ទោះបីជាវិនិយោគិនបរទេសធំៗជាច្រើនបានដកខ្លួនចេញពីទីផ្សារភាគហ៊ុនវៀតណាមក្នុងអំឡុងឆ្នាំ ២០២០-២០២១ ក៏ដោយ ក៏ការចូលរួមរបស់អ្នកវិនិយោគលក់រាយបានគាំទ្រយ៉ាងសំខាន់សម្រាប់ទីផ្សារ។

បច្ចុប្បន្នវៀតណាមមានគណនីមូលបត្រជាង ៤ លាន ដែលស្មើនឹងប្រមាណ ៣% នៃចំនួនប្រជាជនសរុប។ ក្រុមហ៊ុន Dynam Capital ក៏មានសុទិដ្ឋិនិយមចំពោះសេវាកម្មហិរញ្ញវត្ថុក្នុងប្រទេសវៀតណាម ដោយនិយាយថា សេវាហិរញ្ញវត្ថុនៅតែជាវិស័យបែងចែកធំបំផុត។ ប្រកានេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ  ដោយសារមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យនេះនៅប្រទេសវៀតណាមក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះហើយ៕

បកប្រែដោយ Duy Hoan