leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

នៅក្នុងសិក្ខាសាលា ប្រតិភូទាំងឡាយបានពិភាក្សាអំពីស្ថានភាពប្រតិបត្តិការនៃការចែកចាយទំនិញវៀតណាមនៅបរទេស ក៏ដូចជាដំណោះស្រាយ និងបទពិសោធន៍ជាក់ស្តែងក្នុងការផ្សព្វផ្សាយទំនិញវៀតណាមនៅបរទេស និងតម្រូវការនាំចូលកសិផល ជលផល ស្បែកជើង និងសម្លៀកបំពាក់ពីវៀតណាម។ ប្រតិភូទាំងឡាយក៏បានពិភាក្សាអំពីទិសដៅនៃសកម្មភាពនាពេលខាងមុខ ដើម្បីផ្សព្វផ្សាយទំនិញវៀតណាមនៅបរទេស ជាពិសេសពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារក្នុងប្រទេស និងទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស សហគ្រាសនៅក្នុង និងក្រៅប្រទេស។ល។

ក្នុងឱកាសនេះ គណៈកម្មាធិការជាតិទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសមាគមសហគ្រិនឯកជនវៀតណាមដើម្បីពង្រឹងការតភ្ជាប់ និងការសម្របសម្រួលក្នុងការលើកកម្ពស់ធនធានវៀតណាមនៅបរទេស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

បកប្រែដោយ Huyen Trang