leftcenterrightdel
រូបថតឧទាហរណ៍៖ doanhnghiepvn.vn

នៅឆ្នាំ ២០២០ តម្លៃនាំចេញសរុបរវាងប្រទេសទាំងពីរវៀតណាមនិងចក្រភពអង់គ្លេសសម្រេចបាន ៥,៦៤ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះវៀតណាមនាំចេញទៅចក្រភពអង់គ្លេសសម្រេចបាន ៥ ពាន់លានដុល្លារអាមេរិក ជាមួយផលិតផលកសិកម្មជាច្រើនដូចជា អង្ករ បន្លែ ផ្លែឈើ គ្រាប់ស្វាយចន្ទី កាហ្វេ ម្រេច។ កិច្ចព្រមព្រៀង UKVFTA ចូលជាធរមានចាប់ពីថ្ងៃទី ១ ឧសភា ហើយនេះគឺជាឱកាសដ៏ធំធេងសម្រាប់សហគ្រាសវៀតណាមជ្រៀតចូលទីផ្សារចក្រភពអង់គ្លេស ហើយសហគ្រាសដែលមានបំណងចង់នាំចេញទៅកាន់ទីផ្សារចក្រភពអង់គ្លេសត្រូវស្វែងយល់ឱ្យបានច្បាស់លាស់អំពីកិច្ចព្រមព្រៀង UKVFTA ស្តីពីការសន្យាពន្ធលើទំនិញនាំចេញ បទប្បញ្ញត្តិស្ដីពីគតិយុត្តិ ក៏ដូចជាកាដោះស្រាយការប្រកួតប្រជែងនៅពេលនាំចេញតាមកិច្ចព្រមព្រៀងផងដែរ៕

តាម vovworld.vn