លោក Chau Van Chi ប្រធានសមាគមន៍ខ្មែរ - វៀតណាមនៅកម្ពុជា តាងនាមអាណិកជនវៀតណាមបានសម្ដែងនូវក្ដីសប្បាយរីករាយចំពោះរដ្ឋសភាវៀតណាមដោយបានបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំសំខាន់ៗដើម្បីជម្រុញឲ្យវៀតណាមបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា។

leftcenterrightdel
លោក Chau Van Chi ប្រធានសមាគមន៍ ខ្មែរ - វៀតណាមនៅកម្ពុជា (រូបថត៖ nhandan.vn)

លោក Chau Van Chi បានចែករំលែកថា អាណិកជនវៀតណាមសប្បាយរីករាយដោយសារបានឃើញប្រទេសមានការអភិវឌ្ឍសម្បូរធូធារ ហើយប្រការនេះគឺជាកម្លាំងចលករសម្រាប់សហគមជនជាតិដើមកំណើតវៀតណាមលើពិភពលោកនិយាយរួម និងនៅកម្ពុជានិយាយដោយឡែក។ អាណិកជនវៀតណាមនៅកម្ពុជាជឿជាក់ និងមានបំណងនឹងបានទទួលស្វាគមថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក Chau Van Chi បញ្ជាក់ថា ទោះបីជីវភាពជួបការលំបាកច្រើនក្តី ប៉ុន្តែអាណិកជនវៀតណាមនៅកម្ពុជាតែងតែនឹករលឹកពីវៀតណាម និងត្រៀមជាស្រេចរួមវិភាគទានដល់ប្រទេសជាតិ។

តាងនាមសហគមជនជាតិដើមកំណើតវៀតណាមនៅកម្ពុជា លោក Chau Van Chi សូមជូនពរឱ្យថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម មានសុខភាពល្អ ប្រទេសជាតិមានភាពរឹងមាំក្នុងការជំនះរាល់ការលំបាកក្នុងបរិបទនៃជំងឺ Covid-19៕

បកប្រែដោយ Thuy Anh