ដូច្នេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មអនុវត្តយ៉ាងត្រឹមត្រូវតាមការណែនាំរបស់រដ្ឋាភិបាលស្ដីពីការជំរុញកំណើនសេដ្ឋកិច្ច ការបើកថវិកាវិនិយោគសាធារណៈ និងការនាំចេញប្រកបដោយចីរភាពក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានម្ចាស់ការពង្រឹងសកម្មភាពសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀង CPTPP និង EVFTA។

leftcenterrightdel
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបង្កើតឱកាសដ៏ល្អសម្រាប់ការនាំចេញ (រូបថត៖ laodong.vn)

ក្រសួងហិរញ្ញវត្ថុត្រូវចាត់ចែងបំពេញបន្ថែមថវិកា សម្រាប់ស្ថាប័នបំពេញភារកិច្ចក្នុងផែនការអនុវត្តកិច្ចព្រមព្រៀង CPTPP និង EVFTA ដើម្បីធានាការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព និងតាមវឌ្ឍភាពកំណត់។

ក្រសួងផែនការ និងវិនិយោគសម្របសម្រួលជាមួយមូលដ្ឋានដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យទុនវិនិយោគដោយបណ្តាប្រទេសជាសមាជិក CPTPP និង EVFTA ហើយផ្តល់ជូនក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មដើម្បីធ្វើសំយោគ។

ធនាគាររដ្ឋវៀតណាមសិក្សាអំពីវិធានការនានាដែលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្នុងការទទួលបានឥណទានដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់វៀតណាម៕

បកប្រែដោយ Huyen Trang