leftcenterrightdel
វៀតណាមធ្វើតេស្ដវ៉ាក់សាំង Covid-19 Nano Covax ដំណាក់កាលទី ៣ (រូបថត៖ vnanet.vn)

យោងតាមផែនការ ដំណាក់កាលទី ៣ នឹងធ្វើតេស្ដលើអ្នកស្ម័គ្រចិត្តប្រមាណ ១៣,០០០ នាក់ នៅតាមខេត្ត និងក្រុងទាំងឡាយដូចជា៖Ha Noi, Hung Yen, Long An, Tieng Giang..... វិទ្យាស្ថានពេទ្យយោធាមានអ្នកស្ម័គ្រចិត្តជាង ៧,០០០ នាក់បានចុះឈ្មោះចូលរួមធ្វើតេស្ដវ៉ាក់សាំងក្នុងនោះមានមនុស្សជាង ៦០០ នាក់ ត្រូវបានពិនិត្យសុខភាព  ហើយមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការធ្វើតេស្ដវ៉ាក់សាំង។ 

ការផលិតវ៉ាក់សាំង Covid-19 ក្នុងប្រទេសត្រូវបានចាត់ទុកថាជាគោលដៅរបស់រដ្ឋាភិបាល សំដៅទប់ស្កាត់ជំងឺរាតត្បាត Covid-19 ក្នុងប្រទេស រួមចំណែកដល់ការធានាសន្តិសុខសុខាភិបាល។ បច្ចុប្បន្ននេះ វៀតណាមមានវ៉ាក់សាំងចំនួនពីរប្រភេទដើម្បីប្រឆាំងនឹង Covid-19 ដែលកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្ដគឺ Nano Covax និង COVIVAX ៕

បកប្រែដោយ Pham Diep