leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យគណៈកម្មាធិការជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ពិនិត្យឡើងវិញនូវស្ថានភាពនិងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលកន្លងមក  ព្រមទាំងពិភាក្សាលើដំណោះស្រាយដែលត្រូវការអនុវត្ដដើម្បីទប់ស្កាត់ការឆ្លងរាលដាលរោគរាតត្បាតប្រកបដោយប្រសិទ្ធភាពបំផុត។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យបណ្ដាមូលដ្ឋានបង្កើនការធ្វើតេស្ត៍ Covid-19 ដោយគ្រប់មធ្យោបាយ ក្នុងស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ព្រមទាំងស្នើឱ្យក្រសួងសុខាភិបាលបង្កើនការត្រួតពិនិត្យនិងជម្រុញឲ្យបណ្ដាមូលដ្ឋានលើកកម្ពស់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ពិនិត្យសុខភាព ក៏ដូចជាដោះស្រាយឧប្បត្តិហេតុនានាប្រសិនបើវាកើតឡើងនៅអង្គភាព ឬ តាមមូលដ្ឋាន ហើយផ្ដោតលើការធ្វើចត្ដាឡីស័ក ពិនិត្យសុខភាព និងការអន្តោប្រវេសន៍ផងដែរ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យក្រសួងសុខាភិបាលពន្លឿនការចាក់វ៉ាក់សាំងដែលមានស្រាប់​ក្នុងប្រទេស ជាមួយគ្នានោះបង្កើនការទិញវ៉ាក់សាំងដោយធានាគុណភាព ចំហរ និងតម្លាភាពលើតម្លៃ។ ប្ដេជ្ញាចិត្ដប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងចំណេញលើការទិញលក់និងការទទួលវ៉ាក់សាំងផងដែរ៕

បកប្រែដោយ Thanh Cong