ថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអឺរ៉ុប បានចាប់ផ្តើមឆ្នាំ ២០២១ ដោយក្តីជឿជាក់ និងមានសុទិដ្ឋិនិយមអំពីបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគនៅវៀតណាម។

leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

ជាក់ស្តែង សន្ទស្សន៍ BCI នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ សម្រេចបាន ៧៣.៩ ពិន្ទុ ជាពិន្ទុខ្ពស់បំផុតតដែលត្រូវបានកត់សំគាល់ចាប់តាំងពីត្រីមាសទី ៣ ឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាត Covid-19 ប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្ម និងការវិនិយោគសកល។ លទ្ធផលនៃការស្ទង់មតិ BCI ក៏បានបង្ហាញពីសុទិដ្ឋិនិយមអំពីបរិយាកាសធុរកិច្ចនៅតែរក្សាបាន ពោលគឹកើនឡើង ៤៧ ពិន្ទុ ក្នុងរយៈពេល ១២ ខែកន្លងមក។

អង្គភាពអាជីវកម្មអឺរ៉ុបដែលចូលរួមក្នុងការស្ទង់មតិនេះ អំពីយថាទស្សន៍ធុរកិច្ចនៅវៀតណាម ក៏មានសុទិដ្ឋិនិយមអំពីទស្សនវិស័យអាជីវកម្មរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះនៅវៀតណាម។ ក្នុងនោះ សហគ្រាសជាង ២/៣ ដែលចូលរួមក្នុងការស្ទង់មតិនេះ (មានប្រមាណ ៦៨%) បានព្យាករណ៍ថា ការបញ្ជាទិញនិងចំណូលរបស់ពួកគេនឹងត្រូវបានរក្សា ឬកើនឡើងក្នុងរយៈពេល ៣ ខែទៀត ពោលគឺកើនឡើង ២៥% បើប្រៀបធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២០៕

បកប្រែដោយ Huyen Trang