leftcenterrightdel
សេដ្ឋវិទូ Daniel Müller មកពីសមាគមធុរកិច្ចអាល្លឺម៉ង់នៅអាស៊ី-ប៉ាស៊ីហ្វិក (រូបថត៖ OAV)

លោក Daniel Müller បានសន្និដ្ឋានថា តំណែងនាយករដ្ឋមន្រ្តី ប្រធានរដ្ឋ និងប្រធានរដ្ឋសភាសុទ្ធតែជាអ្នកមានទស្សនៈប្រាកដនិយម និងឆ្ពោះទៅរកគោលដៅនិងលទ្ធផលជាក់លាក់។ លោក Daniel Müller បានឲ្យដឹងថា វៀតណាមនឹងប្រកាន់ខ្ជាប់នូវគោលនយោបាយដែលបានកំណត់ដោយមហាសន្និបាតលើកទី XIII របស់បក្ស។

យោងតាមលោក Müller បានបន្ថែមថា ដំណើរឧស្សាហូបនីយកម្មនឹងរីកចំរើនយ៉ាងខ្លាំងក្លាថែមទឿត។ ក្រៅពីនេះនឹងកាត់បន្ថយបែបបទរដ្ឋបាល និងពន្លឿនការបំលែងឌីជីថលយ៉ាងឆាប់រហ័ស។ សេដ្ឋវិទូ Daniel Müller ក៏បានលើកឡើងផងដែរថា លោកនាយករដ្ឋមន្ត្រីថ្មី Pham Minh Chinh នឹងបន្តប្រពៃណីរបស់នាយករដ្ឋមន្រ្តីមុន ហើយនិងអាចដកបទពិសោធន៍ល្អក្នុងការបំពេញការងាររបស់ខ្លួន។ ទន្ទឹមនឹងនោះក៏មានការរំពឹងជាច្រើនក្នុងការកាត់បន្ថយក្របខ័ណ្ឌ និងដឹកនាំក្បាលម៉ាស៊ីនឲ្យកាន់តែប្រសិទ្ធភាពថែមទៀត។

ក្នុងក្របខ័ណ្ឌនៃ “យុទ្ធសាស្ត្រឥណ្ឌូ - ប៉ាស៊ីហ្វិក” ទាំងប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុបមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត។ ក្នុងបរិបទនោះ វៀតណាមមានឱកាសល្អដើម្បីបង្ហាញខ្លួនជាដៃគូមួយគួរឲ្យទាក់ទាញ ហើយជាស្ពានតភ្ជាប់តំបន់អាស៊ានជាមួយពិភពលោកផងដែរ៕

បកប្រែដោយ Pham Diep